ដោយអ៊ូមុំ
ដោយចំណាយពេលអស់រយៈពេលជិត២០ខែតាំងពីខែមករាឆ្នាំ២០០៨មក លោកញានផល្លឹកដែលស្ថាបនិកឡានអង្គរ បានចំណាយពេលដោយមិនកំណត់ជារៀងរាល់ថ្ងៃដើម្បីស្ថាបនាឡានអង្គរលើកទី៣របស់លោក។លោកបានអះអាងថាឡាននេះត្រូវបានសំរេច៩៨%ហើយ។
លោកផល្លឹកបានប្រើការគិតរបស់លោកផ្ទាល់រួមផ្សំនឹងឧបនិស្ស័យនិងការអំនត់អត់ធនព្យាយាមគ្រប់បែបយ៉ាងដើម្បីស្ថាបនានូវរថយន្តដែលមានលក្ខណៈពិសេសច្រើនយ៉ាងដោយលោកបានអះអាងថាលោកមិនបានទៅរៀនសូត្រ នៅéណាក្រៅពីគិតនិងការពិសោធន៌ដោយខ្លួនéងនោះទេ។
ឡានទី៣នេះត្រូវបានចំណាយដើមទុនអស់ប្រហែល៥០០០ដូល្លាអាមេរិកដោយមិនគិតពីកំលាំងពលកម្មចំនួន២០ខែរបស់លោកតែម្នាក់éងតាំងពីការកាត់កពា្ចក់ដេរពូកផ្សារឡាននិងតោនផេ្សងៗដែលជាពិសេសនោះគឺលក្ខណៈពិសេសរបស់ឡានអង្គរ៣៣៣សេរី២០១០នេះខុសប្លែកពីឡានអង្គរ២០០៣និង២០០៤របស់លោក។
លក្ខណៈពិសេសរបស់ឡានអង្គរ៣៣៣សេរី២០១០ទ្វារឡានអាចបញ្ជាបើកបានដោយម្ចាស់ឡានតែម្នាក់គត់ដោយប្រើកំលាំងចិត្តរឺវិញ្ញាណដោយមិនប្រើកាយវិការអ្វីទាំងអស់មិនមានដៃសំរាប់ទ្វារទាំងក្នុងនិងក្រៅហើយក៏គ្មានសោរសំរាប់ចាក់ដែរ។ពេលកំពុងបើកបរម្ចាស់រថយន្តមិនអាចប្រើចិត្តដើម្បីបើកទ្វារបានទេលុះត្រាតែពេលបញ្ឈប់ម៉ាសីុនទើបអាចបើកបាន។ប៉ុនែ្តលោកផល្លឹកក៏បានបញ្ជាក់ផងដែរថាយើងក៏អាចប្រើឧបករណ៌ម្យ៉ាងជំនួសការប្រើចិត្តផងដែរ។
ឡាននេះសុីសាំងសុទ្ធតែ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែតហើយអាចបើកបានក្នុងចំងាយ៨០ទៅ១០០គីឡូម៉ែតក្នុង១ម៉ោងដោយទ្វារឡានរាងបញ្ឆិតពេលបើកឡើងមានសណានដូចជាព្រាបត្រដាងស្លាបហើយតួរថយន្តខាងក្រៅមានពណ៌ទឹកមាសនិងបញ្ចេញពន្លឺ៧ពណ៌ពេលត្រូវពន្លឺ។
ឡាននេះមិនមានម៉ាសីុនសំរាប់ចាក់ឌីសនោះទេប៉ុន្តែគេអាចចាក់ចំរៀងMP3ពីទូរស័ព្ទដៃដោយត្រូវដូរជើងទូរស័ព្ទដៃអោយត្រូវនឹងឧបករណ៌ដាក់ទូរស័ព្ទដៃក្នុងរថយន្តនេះនោះសំលេងរបស់ចំរៀងនឹងលាន់លឺក្នុងឧបករណ៌បំពងសំលេងរបស់រថយន្ត។ពេលកំពុងស្តាប់ចំរៀងគេក៏អាចទទួលទូរស័ព្ទដោយលឺសំលេងគូសន្ទនាក្នុងឧបករណ៌បំពងសំលេងរបស់រថយន្តដែរ។
ពេលទ្វារឡានត្រូវបានបិទខ្លាំងៗរឺឡានត្រូវបានបើករលាក់ខ្លាំងក៏មានសំលេងថ្ងូរជាភាសាខែ្មរថាអ៊ូយ ឈឺណាស់សូមថ្នមៗបន្តិច!សោរឡានមិនអាចចំលងបានងាយស្រួលនោះទេដោយលោកបញ្ជាក់ថាមិនអាចធ្វើសោរស្រដៀងគ្នាចាក់បានទេព្រោះខ្ញុំប្រើបច្ចេកវិទ្យាខ្ពស់ដើម្បីផលិតវា។បើសិនជាប្រើសោរផ្សេងមកចាក់នឹងមានសំលេងនិយាយជាភាសាខ្មែរប្រាប់ថាការបញ្ជាបើកបររបស់លោកអ្នកមិនត្រឹមត្រូវទេសូមត្រួតពិនិត្យការបញ្ជាបើកបរសារជាថ្មី ហើយក្នុងរយៈពេល៣០វិនាទីក្រោយមកឡានម៉ាសីុននឹងរលត់ដោយស្វ័យប្រវត្តិពេលនោះគេមិនអាចបញ្ជាអ្វីបានទាំងអស់។
No comments:
Post a Comment