ដោយ អ៊ូ មុំ
ទោះបីជាមិនទាន់មានឱកាសក្នុងការផលិតបទចំរៀងរបស់ខ្លួនទៅក្នុងថាសចំរៀង ក៏ក្រុមយុវនិស្សិតមួយក្រុម ដែលស្រឡាញ់វិស័យសិល្បះនិងចង់បង្កើតស្នាដៃដោយខ្លួនឯងបានប្រមូលផ្តុំបង្កើតជាក្រុមចំរៀងផ្ទាល់ខ្លួន ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើវិស័យតែងនិពន្ធលេងឧបករណ៌តន្រ្តី និងឧបករណ៌ខ្មែរបុរាណ ។
បទចំរៀងថ្មីៗនិពន្ធដោយខ្លួនឯង ជាមួយនឹងបទភ្លេងកែច្នៃដែលបន្លឺឡើងយ៉ាងរងំចេញពីឧបករណ៌ ហ្គីតា លាយឡំគ្នានឹងឧបករណ៌ខ្មែរបុរាណនឹងត្រូវបានបង្ហាញនាល្ងាចថ្ងៃសៅរ៍នេះដោយនិស្សិតវ័យក្មេងដែលបានបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន៦រូប ។
យុវនិស្សិតវ័យ២០ឆ្នាំ ឈ្មោះ “អ៊ួន បឋម” ហៅ ”សាយ” គឺជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានឲ្យដឹងថា “ការបង្កើតក្រុមតន្រ្តីនេះឡើង គឺដោយសារតែឧបនិស្ស័យរបស់ពួកខ្ញុំផង និងចង់បង្កើតបរិយាកាសសប្បាយនៅពេលទំនេរពីការសិក្សាផង ដោយធ្វើអ្វីដែលមានប្រយោជន៌ដល់សង្គម ដូចជាការនិពន្ធបទភ្លេងបទចំរៀងថ្មីៗ និងច្រៀងដោយខ្លួនឯងជាដើម។”
សាយដែលជាប្រធានក្រុមតន្រ្តីនេះមានស្រុកកំណើតនៅខេត្តរតនគីរីជាមួយនឹងសមាជិករួមក្រុមម្នាក់ឈ្មោះ គង់ ដែលជាអ្នកលេងហ្គីតាបាស ចំណែកឯសមាជិក៣នាក់ទៀតដែលជាអ្នកលេងឧបករណ៌ភ្លេងខ្មែរបុរាណគឺជាសិស្ស និងនិស្សិតដែលមានប្រភពមកពីសមាគមសិល្បះខ្មែរអមតៈ និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ និង និស្សិតម្នាក់ទៀតដែលមានជំនាញខាងឧបករណ៌សម័យ ចំណែកនិស្សិតមកពីខេត្តរតនគីរីរូបនេះ ជាអ្នកលេងហ្គីតាផង ច្រៀងចំរៀងផង។
សាយបានរំលឹកឡើងថា កាលដែលគេមានគំនិតបង្កើតក្នុងការបង្កើតក្រុមតន្រ្តីនេះឡើងដោយសារតែបងប្អូន៣នាក់ផ្សេងទៀតរបស់គេ គឺជាអ្នកដែលមាននិស្ស័យខាងសិល្បះ ។ ទោះបីជាពួកគេកំពុងប្រកបរបរផ្សេងៗ ក្រៅពីអាជីពសិល្បះនេះក៏ដោយ ក៏ពួកគេតែងតែយកពេលទំនេរផ្ទាល់ខ្លួនជួបជាមួយមិត្តភក្តិដែលមានឧបនិស្ស័យប្រហាក់ប្រហែលគ្នា ដើម្បីបង្កើតអ្វីដែលថ្មី តួយ៉ាងដូចជាបងប្រុសរបស់សាយ ដែលបានតែងបទចំរៀងថ្មីៗជាច្រើនជាមួយនឹងមិត្តភក្តិរបស់គាត់ដូចគ្នា។
ដោយមានការសហការពីឆាយនីសហោស និងក្រុមកុនខ្មែរ កូនខ្មែរ បទចំរៀងថ្មីៗ ៥បទបែបយុវវ័យ របស់សាយ និងបទចំរៀងជាច្រើនបទទៀតពីសមាគមសិល្បះខ្មែរអមតៈ នឹងត្រូវបានលើកយកមកច្រៀងនាឱកាសនោះ។
ផលិតករខ្មែរ បារាំង លោក ជូ ដាវី គឺជាអ្នកសម្របសម្របកម្មវិធីប្រគំតន្រ្តីនេះ និងជាអ្នកបង្កើតក្រុមកុនខ្មែរ កូនខ្មែរ ឲ្យដឹងថា “បើទោះបីជាខ្ញុំមិនអាចស្តាប់យល់ទាំងស្រុង នូវអត្ថន័យបទខ្មែរក៏ដោយ ប៉ុន្តែខ្ញុំគិតថា វាជារឿងកំរណាស់ដែលកូនខ្មែរអាចបង្កើតនូវសាច់ភ្លេង បទចំរៀង ព្រមទាំងច្រៀងបានយ៉ាងពិរោះមិនចាញ់អ្នកចំរៀងអាជីពឡើយ។ លោកបន្តថា “ខ្ញុំសង្ឃឹមថា នឹងមានឱកាសសហការរៀបចំព្រឹត្តិការណ៌បែបនេះម្តងទៀតនៅពេលខាងមុខ។”
ទាក់ទងនឹងវិស័យសិល្បះរបស់ខ្មែរ សាយ យល់ឃើញថា “វិស័យបទចំរៀង មិនទាន់អាចនិយាយបានថារីក ចំរើននោះទេ ពោលគឺទន់ខ្សោយណាស់ដោយសារតែយើងនៅចំលងបទគេនៅឡើយ ទោះបីជាច្រៀងពិរោះយ៉ាងណាក៏ដោយ បទគេនៅតែជាបទគេដដែល។”
ក្នុងនាមជាកូនខ្មែរមួយរូបដែលស្នេហាវិស័យសិល្បះ សាយបានផ្តាំផ្ញើដល់គ្រប់ស្ថាប័នទាំងអស់ឲ្យចេះលើកស្ទួយវិស័យសិល្បះខ្មែរតាមរយៈការគាំទ្រស្នាដៃខ្មែរ និងមិនលួចចំលងស្នាដៃគ្នាដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន ជាពិសេសត្រូវចេះឲ្យតម្លៃដល់សិល្បករ ហើយសិល្បករទៀតសោតត្រូវប្រព្រឹត្តខ្លួនឲ្យល្អដល់សង្គម ចំណែកឯក្រុមហ៊ុន និងផលិតករនានាត្រូវព្យាយាមនិពន្ធស្នាដៃដោយខ្លួនឯង ទើបមានការគាំទ្របានយូរអង្វែង។
លោកអ្នកអាចចូលរួម ការប្រគំតន្រ្តីនេះដោយសេរី ពីម៉ោង ៧ និង ៣០នាទី ល្ងាច រហូតដល់ម៉ោង៩យប់នៅឆាយនីសហោស ផ្ទះលេខ៤៥ ផ្លូវស៊ីសុវត្តិ ទល់មុខកំពង់ផែក្រុងភ្នំពេញ ដើម្បីឲ្យបានដឹងច្បាស់ថា ក្រុមនិស្សិតខ្មែរយើងមានស្នាដៃពិសេសដល់កំរិតណា ក្នុងការបង្កើតស្នាដៃផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍសិល្បះខ្មែរឲ្យរីកចំរើន។
Thursday, July 1, 2010
រកឃើញម្ចាស់ពានរង្វាន់ការប្រលងតែងនិពន្ធពានរង្វាន់ឧកញ៉ា វិបុលរាជ នូកន
ដោយ អ៊ូ មុំ
បើទោះបីជាវិស័យតែងនិពន្ធនៅប្រទេសកម្ពុជាមិនសូវជាមានការអភិវឌ្ឍន៌ខ្លាំងគួរឲ្យកត់សម្គាល់ដូចអារ្យប្រទេសនានានៅលើសកលលោកក៏ដោយ ក៏អ្នកនិពន្ធខ្មែរជាច្រើនដែលមានមនសិការជាតិ នៅតែខំប្រឹងប្រែងប្រមែប្រមូលចំណេះដឹង និងគំនិតផ្សេងៗមកចងក្រងជាសៀវភៅ ដើម្បីផ្សព្វផ្សាយបំរើដល់សង្គមជាតិជាពិសេសគឺតាមរយៈការចូលរួមប្រលងប្រជែងស្នាដៃអក្សរសិល្ប៍ខ្មែរនានានៅក្នុងប្រទេសកម្ពុជា។
នេះជាលើកទី១១ហើយ សំរាប់ការប្រលងជ្រើសរើសស្នាដៃតែងនិពន្ធប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះនិងត្រូវបានប្រកាសជាផ្លូវការនូវអ្នកជាប់ជ័យលាភី ឧកញ៉ា វិបុលរាជ នូកន ឆ្នាំ២០០៩នៅឯបណ្ណាល័យជាតិ កាលពីព្រឹកថ្ងៃពុធ ។
ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានថ្លែងនៅក្នុងកម្មវិធីនេះថា វាជារឿងដែលគួរឲ្យមោទនភាពមួយដោយសារតែយើងមើលឃើញថាទំពាំងកំពុងតែស្នងឫស្សីជាបន្តបន្ទាប់ហើយ។
ឯកឧត្តម បានលើកឡើងថា “ ចំណេះដឹងអាចទទួលបានពីពីរចំណុចផ្សេងគ្នាគឺពីការងារ និងសាលារឺសាកលវិទ្យាល័យ ហើយអ្វីដែលសំខាន់គឺការយកចំណេះដឹងទាំងនោះទៅ បំរើដល់ផលប្រយោជន៌ជាតិ។”
លោកស្រី រស់ សុខុន អនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បះបានមានប្រសាសន៌ថា “ដោយសារតែជំងឺអេដស៌គឺជាបញ្ហាដ៏ធំនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះការប្រលងប្រជែងលើកនេះ គឺបានផ្អែកលើប្រធានបទ “បង្ការជំងឺអេដស៌ គឺជួយអភិវឌ្ឍសង្គម”។
លោកស្រីបានបន្តថា ស្នាដៃទាំងអស់ដែលត្រូវបានយកមកចូលរួមក្នុងការប្រកួតនេះមាន ៦៥% ដែលជាអ្នកនិពន្ធចាស់ និង៣៥% ជាអ្នកនិពន្ធថ្មី ដែលចំនួនសរុបក្នុងចំណោម៥៩ស្នាដៃ និងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីរដង លើកទី១ ដោយគណៈកម្មាមកពីនាយកដ្ឋានសៀវភៅ និងការអាន និងលើកទី២ ពិនិត្យនិងផ្តល់ពិន្ទុសំរេចដោយគណៈកម្មាកំនែទំរង់ដែលមានជំនាញមកពីសាលាវិចិត្រសិល្បះ និង សាកលវិទ្យាល័យវិចិត្រសិល្បះ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។
ក្នុងចំនោមម្ចាស់ជ័យលាភីប្រុស៤ នាក់ និងស្រី២នាក់ លោកយូ សុភា ដែលជាគ្រូបង្រៀន នៅសាលាភូមិភាគខេត្តកំពង់ចាមបានទទួលចំណាត់ថ្នាក់លេខ១ នៃប្រលោមលោក ដែលមានចំណងជើងថា “គ្មានទៀតឡើយ” ។ ចំណាត់ថ្នាក់លេខ២ គឺ“រឿង ទំព័រជីវិតថ្មី” របស់លោក ប៊ូ បូរ៉ា។ ចំណាត់ថ្នាក់លេខ ៣ គឺ “រឿង សង្សារគ្រូបង្រៀន” របស់ លោក ស៊ុយ វ៉ាន់សាក់ ។ ចំណាត់ថ្នាក់លេខ ៣ស្ទួន គឺ “រឿងស្តាយ អើយស្តាយ” របស់លោក ពៅ ថុង។
ចំណាត់ថ្នាក់លេខ៤គឺ “រឿង ខ្សែលោហិត” របស់អ្នកស្រី ចាន់ មណី និង ចំណាត់ថ្នាក់លេខ ៥ គឺ “រឿង ចំណារដួងចិត្តព្រហ្មលិខិតអាថិ៍កំបាំង” របស់កញ្ញា អ៊ូច ជាសុភារី។
លោក យូ សុភា ម្ចាស់ជ័យលាភីលេខ ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រលោមលោកនេះនិពន្ធឡើងដើម្បីដឹកនាំអារម្មណ៌របស់អ្នកអានឲ្យយល់ដឹងពីការបង្ការជំងឺអេដស៌ តាមរយៈការបញ្ឈប់រឺកាត់បន្ថយការប្រើប្រាស់ថ្នាំញៀន ការធ្វើចំណាកស្រុកជាដើម ដែលអាចធ្វើឲ្យសង្គមមានការរីកចំរើនតាមរយៈការបង្ការទាំងនេះ។
លោកបានបន្តថា ចំពោះវិធីនៃការតែងនិពន្ធខ្ញុំបានធ្វើការផ្តុំបញ្ចូលគ្នារវាងការមើលឃើញពីជីវិតពិតៗនៅក្នុងសង្គម និងការបង្កើតតួ ឲ្យមានលក្ខណៈជាប្រលោមនិយម ប៉ុន្តែបែបតថភាព និងផ្តល់ប្រយោជន៌ដល់សង្គម។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកយូ សុភា យល់ឃើញថា “ទំរង់នៃរឿងដែលទទួលបាន ជ័យលាភីរបស់ខ្ញុំ នៅមិនទាន់អាចទុកជាស្នាដៃសំរាប់ឲ្យកូនចៅជំនាន់ក្រោយយកទៅបញ្ចូលក្នុងកម្មវិធីសិក្សានៅឡើយ ដោយសារតែវាមានលក្ខណៈប្រលោមនិយម និងមិនមែនជាជីវិតពិតទាំងស្រុង។”
អ្នកនិពន្ធវ័យ៣០ឆ្នាំនេះបានលើកឡើងថា “ឧទាហរណ៌ដូចជារឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ដែលមានលក្ខណៈបង្ហាញពីការពិតនៅក្នុងសង្គម គឺភាពអយុត្តិធម៌ និង អំពើពុករលួយនៅក្នុងសង្គម ជាដើម ដែលខ្ញុំដែលជាអ្នកនិពន្ធមិនទាន់ហ៊ានលើកឡើង និងគណៈកម្មាផ្តល់ពិន្ទុក៏មិនទាន់ហ៊ានវាយតម្លៃនៅឡើយ។”
លោកស៊ុយវ៉ាន់សាក់ ម្ចាស់ជ័យលាភីលេខ៣ បានឲ្យដឹងថា លោកមាននិស្ស័យខាងតែងនិពន្ធប្រលោមលោកបែបអប់រំ ជាងបែបស្នេហាយុវវ័យ។ អ្នកនិពន្ធវ័យ៣២ ឆ្នាំរូបនេះបាន លើកឡើងអំពីការរើសអើងទៅលើមុខរបរគ្រូបង្រៀននៅក្នុងសង្គមខ្មែរ និងមូលហេតុផ្សេងៗដែលនាំឲ្យក្លាយខ្លួនទៅជាចំណីនៃមេរោគអេដស៌តាមរយៈប្រលោមលោកកំរាស់២៦០ទំព័រ A4 សរសេរដោយដៃរបស់លោក ដែលមានចំណងជើងថា សង្សារគ្រូបង្រៀន ។
លោកវ៉ាន់សាក់ ដែលចង់ក្លាយជាអ្នកនិពន្ធបែបប្រវត្តិសាស្ត្រមួយរូប ទៅថ្ងៃអនាគតបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា “សំរាប់អក្សរសិល្ប៍បច្ចុប្បន្ន ខ្ញុំមើលឃើញថា សព្វថ្ងៃនេះក្រសួងអប់រំនៅតែលើកយករឿងចាស់ៗក្នុងសម័យសង្គមរាស្ត្រនិយមមកសិក្សានៅឡើយ ។” លោកបានលើកឡើងផងដែរថា “ខ្ញុំគិតថាដើម្បីការអភិវឌ្ឍន៌នៃអក្សរសិល្ប៍បច្ចុប្បន្នក្រសួងគួរតែលើកយករឿងរបស់អ្នកនិពន្ធល្បីៗសព្វថ្ងៃមកសិក្សាផងដែរ។”
យោងតាមរបាយការណ៌ របស់ នាយកដ្ឋានសៀវភៅ និងការអាន ស្នាដៃជាច្រើនពុំបានឆ្លើយតបទៅនឹងគោលបំណងរបស់ក្រសួង និងមិនត្រូវតាមប្រធានបទដែលបានដាក់ជូន ។ មានរឿងខ្លះអ្នកនិពន្ធប្រើប្រាស់ពាក្យសំដីអសុរស ប្រាសចាកសីលធម៌។ ក្នុងសាច់រឿងនីមួយៗអ្នកនិពន្ធចេះលើកយកតថភាពសង្គមបច្ចុប្បន្នមកបង្កើតជាសាច់រឿងក៏ប៉ុន្តែអ្នកនិពន្ធពុំទាន់ចេះបកស្រាយសាច់រឿងឲ្យសមហេតុសមផលដែលធ្វើឲ្យខ្លឹមសាររឿងខ្វះសីលសោភ័ណ បង្កើតរឿងតូចៗច្រើនពេក ព្រមទាំងសរសេរទៅតាមមនោសញ្ចេតនា អណ្តែតអណ្តូងច្រើនពេក។
មិនតែប៉ុណ្ណោះ ដើម្បីឲ្យក្លាយទៅជាអ្នកនិពន្ធដែលជោគជ័យ ប្រធាននាយកដ្ឋានសៀវភៅ និងការអានក៏បានផ្តាំផ្ញើដល់អ្នកនិពន្ធក្រោយៗដែលយកស្នាដៃមកប្រកួតប្រជែងឲ្យធ្វើការកែប្រែចំពោះចំណុចខ្វះចន្លោះទាំងអស់នេះ និងព្យាយាមសរសេរសំរាប់ការអប់រំ បណ្តុះអំពើល្អ និងការកែប្រែជីវិតទៅរកផ្លូវល្អ ជាជាងសរសេរដើម្បីបង្អួតសមត្ថភាពរបស់ខ្លួន។

Subscribe to:
Posts (Atom)