ដោយ អ៊ូ មុំ
ចាប់ផ្តើមពីការស្រមើស្រមៃអំពីភាពអត់ឃ្លាន និងការតស៊ូធ្វើការដើម្បីរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ប៉ុលពត លោក ឆាត ភាសាត អាយុ៤០ឆ្នាំបានកែច្នៃអារម្មណ៍របស់ប្រជាជនខ្មែរដែលរងទុក្ខ ក្នុងរបបខ្មែរក្រហម ឲ្យទៅជារូបគំនូរ ដែលមនុស្សភាគច្រើន មិនអាចយល់ពីអត្ថន័យរបស់វាបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ភាសាត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកដែលបានទិញគំនូររបស់លោក ដោយសារតែផ្ទាំងគំនូរទាំងនោះអាចធ្វើឲ្យពួកគេរំជួលចិត្តរកស្មានមិនត្រូវ។
មិនដូចជាអ្នករស់រានជីវិតពីរបបប្រល័យពូជសាសន៍ប៉ុលពតដទៃទៀត ដែលបានលាតត្រដាងពីទុក្ខវេទនារបស់ពួកគេ បានរយៈការនិយាយឬ ការសរសេរជាសៀវភៅលោក ភាសាត បានបង្ហាញពីទុក្ខវេទនារបស់ខ្លួននៅក្នុងរបបនោះ តាមរយៈផ្ទាំងគំនូរទោះបីជាគាត់មិនធ្លាប់បានរៀនអ្វីសោះអំពីការគូររូបក្តី។
ទុក្ខវេទនា និងភាពសោកសង្រេង របស់ប្រជាជនកម្ពុជាក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ នេះ បានដក់ជាប់ក្នុងខួរក្បាលរបស់លោក ភាសាត ដែលបន្ទាប់មក លោកបានរំលេចទុក្ខវេទនាទាំងនោះឲ្យក្លាយទៅជាផ្ទាំងគំនូរប្រកបដោយអត្ថន័យ។ ភាសាតនិយាយថា «ពេលដែលខ្ញុំចាប់ផ្តើមគូររូបខ្ញុំចង់តែចង់គូររូបមុខ មនុស្សជាមួយនឹងអារម្មណ៍ផ្សេងៗគ្នាតែម្តង»។
កាលពីវ័យ៧ឆ្នាំ ជាមួយនឹងឪពុកម្តាយនិងបងប្អូន៨នាក់ផ្សេងទៀត ភាសាតបានសង្កេតឃើញថា នៅក្នុងរបបប៉ុលពត ប្រទេសកម្ពុជាពិតជាបានកែប្រែមុខមាត់ទាំងស្រុងតែម្តង ។
លោកបាននិយាយថា៖ «ដោយសារតែភ្លើងសង្រ្គាម ប្រទេសកម្ពុជាមានអ្នកក្រីក្រច្រើនជាងមុន។ ខ្ញុំគិតថា ឥឡូវនេះ កម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ខ្លះដែរ ប៉ុន្តែអភិវឌ្ឈន៍តែផ្នែកខ្លះប៉ុណ្ណោះ ព្រោះប្រទេស យើងនៅមានអ្នកខ្លះមានកប់ពពក និងអ្នកក្ររហូតរកបាយស៊ីគ្មាន»។
លោកបានបន្តថា៖ «ពេលដែលខ្ញុំនៅក្មេង សង្គមខ្មែរទាំងមូល គឺជាគ្រួសារមួយដ៏ល្អ ប៉ុន្តែបន្ទាប់ពី របបប៉ុលពតបានចូលមកដល់ខ្មែរក្រហមបានបង្ខំឲ្យយើងរស់នៅផ្សេងៗពីគ្នា ហើយពួកយើងមិនត្រូវបានអនុញ្ញាត្តឲ្យបញ្ចេញយោបល់អ្វីទាំងអស់ប្រសិនបើយើងចង់រស់តទៅទៀត»។
លោកភាសាតបានបន្ថែមទៀតថា៖ «រស់នៅក្នុងរបបប៉ុលពត ខ្ញុំគ្មានសំលេងអ្វីទាល់តែសោះនៅក្នុងសង្គម រហូតដល់ថ្ងៃដែលខ្ញុំបានចាកចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ទើបគេអនុញ្ញត្តិឲ្យខ្ញុំ និយាយ ចេញនូវអ្វីដែលខ្ញុំចង់និយាយ ប៉ុន្តែពេលដែលខ្ញុំត្រឡប់មកស្រុកខ្មែរវិញ (នៅឆ្នាំ១៩៩៤) ខ្ញុំត្រូវបានគេប្រាប់ដដែលថា ឲ្យនៅស្ងៀមល្អជាង»។
លោក ភាសាត បានទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨១ ក្នុងនាមជាជនភៀសខ្លួន ដែលកាលនោះលោកមានអាយុ១០ឆ្នាំប៉ុណ្ណោះ។ គាត់ត្រូវបានគេអនុញ្ញត្តិឲ្យចូលរៀនក្នុងសាលាមួយនៅសហរដ្ឋអាមេរិក។ ភាសាតបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកចិត្តសាស្រ្តសង្គមនៅសហរដ្ឋអាមេរិក។
លោក ភាសាត អាចនិយាយភាសារខ្មែរបានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែលោកនិយាយថា លោកខ្មាស់អៀនណាស់ដែលោកជាជនជាតិខ្មែរម្នាក់តែមិនចេះសរសេរអក្សរខ្មែរ។ លោកបានប្រាប់ថា៖ «ខ្ញុំនឹងព្យាយាម រៀនសរសេរភាសាខ្មែរ ដើម្បីអាចសរសេរពីខ្សែជីវិតរបស់ខ្ញុំ នៅក្នុងជំនាន់ប៉ុលពតបាន»។
ភាសាត បានសរសេរសៀវភៅកំនាព្យមួយក្បាលជាភាសាអង់គ្លេស អំពីជំនាន់ប៉ុលពតដែលមាន ចំណងជើងថា «After »(បន្ទាប់មក) ហើយសៀវភៅនេះ បានបោះពុម្ភផ្សាយនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩។
ទាក់ទងនឹងរូបគំនូររបស់លោក មកទល់ពេលនេះ លោក ភាសាត បានគូររូបបានប្រហែលចំនួន៥០០ ផ្ទាំងហើយ តាំងពីឆ្នាំ២០០០ នៅពេលដែលគាត់មិនអាចលាក់រូបភាពទាំងនេះបានក្នុងខួរក្បាល របស់គាត់តទៅទៀត។
លោក ភាសាត បាននិយាយទាំងញញឹមលាយឡំនឹងទុក្ខព្រួយថា៖ «ខ្ញុំបានបង្កើតរូបភាពទាំងនោះ ដើម្បីបង្ហាញពីអ្វីដែលខ្ញុំ ចង់និយាយចេញពីបេះដូងរបស់ខ្ញុំ។ ខ្ញុំគូររូបទាំងនេះ ដើម្បីធ្វើជាមនុស្ស និងមិត្តភ័ក្រ ដែលខ្ញុំអាចនិយាយរឿងអ្វីផ្សេងៗប្រាប់ពួកគេបាន។
លោករំពឹងទុកថា យ៉ាងហោចណាស់ សាលាក្តីខ្មែរក្រហម ក៏អាចរកយុត្តិធម៌ខ្លះ ជូនជនរងគ្រោះខ្មែរបាន។ ភាសាត បាននិយាយថា «ទាហានខ្មែរក្រហមបានបំផ្លាញ អ្វីៗគ្រប់យ៉ាងរបស់កម្ពុជា។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺពួកវាបានបំផ្លាញបេះដូងនិងអារម្មណ៍ដ៏ល្អរបស់យើងដែលជាជនជាតិខ្មែរធ្លាប់មាន។»
«ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា សាលាក្តីខ្មែរក្រហមមិនគួរចំណាយលុយច្រើនដូចនេះទេ។ ខ្ញុំយល់ថា ពួកគេគួរតែយកលុយខ្លះដែលទុកសម្រាប់ដំណើរការការកាត់ក្តីនេះ ទៅអភិវឌ្ឈន៍វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាវិញ ជាការប្រសើរជាង ជាពិសេស ការអប់រំដែលទាក់ទងទៅនឹងរបបប៉ុលពត»។
រូបគំនូររបស់លោក ភាសាត ប្រហែល១០០ផ្ទាំង ដែលមានបំណងជើងថា «ឯកវាទនៃមនុស្សគ ថ្លង់» កំពុងត្រូវបានគេដាក់តាំងពិពណ៌នៅមជ្ឈមណ្ឌលវប្បធម៌បារាំងចាប់ពីថ្ងៃទី២៨ខែមករា ដល់ថ្ងៃទី២៨ខែកុម្ភៈ ។
ប្រែសំរួលដោយ គង់ សុគន្ធ
Tuesday, February 2, 2010
ប្រវត្តិនៃពិធីបុណ្យមាឃបូជាក្នុងទំនៀមទម្លាប់ព្រះពុទ្ធសាសនា
ដោយ អ៊ូ មុំ
«មាឃបូជា» គឺជាពិធីបុណ្យនៃព្រះពុទ្ធសាសនាសុទ្ធសាធ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធបានកំណត់កាលចូលព្រះបរិនិព្វាន នាថ្ងៃពេញបូណ៍មីខែមាឃ ។ តើហេតុអ្វី បានជាពុទ្ធសាសនិកយកថ្ងៃពេញបូណ៍មី ខែមាឃនេះ ជាថ្ងៃសំខាន់សម្រាប់ព្រះពុទ្ធសាសនា?
លោកអាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានមានប្រសាសន៌ថា៖ “ថ្ងៃពេញបូណ៍មី ខែមាឃ ត្រូវបានចាត់ទុកជាថ្ងៃដ៏មហាអភិលក្ខិតសម្រាប់ពុទ្ធបរិស័ទទាំងគ្រហស្ថ ទាំងបុព្វជិតគ្រប់ប្រទេសដែល កាន់ព្រះពុទ្ធសាសនា ដើម្បីរៀបគ្រឿងសក្តារបូជាព្រះរតនត្រ័យ និងសូត្រធម៌រំលឹកដល់ថ្ងៃនោះជាប្រពៃណីរៀងមក»។
លោកអាចារ្យ បានបន្តថា ព្រះពុទ្ធទ្រង់កំណត់កាលបរិច្ឆេទ នៅថ្ងៃពេញបូណ៌មី ខែមាឃ ជាវេលាប្រជុំធំ (ចតុរង្គសន្និបាត) នៅកន្លែងបឋមពោធិកាល និងជាឆ្នាំដំបូងដែលព្រះអង្គបានត្រាស់ នាព្រះជន្ម ៣៥ ឆ្នាំ ហៅថា វស្សាទី១។ ចំណែកថ្ងៃពេញបូណ៌មី ខែមាឃ កាលទ្រង់ដាក់ព្រះជន្មាយុសង្ខារនៅក្នុងបច្ឆិមពោធិកាលនោះ គឺវេលាមុន ៣ខែ ដែលព្រះអង្គចូលព្រះរាជនិព្វាន នាព្រះជន្មគម្រប់ ៨០ព្រះវស្សា ហៅថា វស្សាទី ៤៥។
ចំណុចសំខាន់នៃបុណ្យមាឃបូជា
លោកអាចារ្យ លឹម លឿម បានប្រាប់ថា ពិធីបុណ្យមាឃបូជាមាន ២យ៉ាង ដែលយើងគួរចងចាំ៖ ទី១គឺ ព្រះពុទ្ធទ្រង់និមន្តភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ក (សិស្ស) ដើម្បីទូន្មានសំដែងប្រាប់ពីខប្រតិបត្តិ។ វេលានោះជាវេលាប្រជុំធំប្រកបដោយអង្គ ៤ ហៅថា ចតុរង្គសន្និបាត គឺនៅថ្ងៃពេញបូណ៌មីខែមាឃ ដែលមានព្រះអរហន្ត ១២៥០ អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុម អគ្គសាវ័ក ២៥០ អង្គ បានមកជួបជុំឯងៗ ដោយញាណដោយគ្មាននរណានិមន្តឡើយហើយព្រះអរហន្តទាំងនោះសុទ្ធតែសម្រេចអភិញាណ៦និងជាឯហិភិក្ខុ ។
ទី២ គឺរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័ក ហើយទ្រង់ប្រកាសព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។ មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មី ខែមាឃដែលព្រះអង្គទ្រង់ប្រថាប់នៅបាវាលចេតិយ។ វេលានោះមានក្រុងមារមកនិមន្តព្រះអង្គឲ្យបរិនិព្វាន ព្រះអង្គមានព្រះបន្ទូលថា នែ មារកំបាប! អ្នកកុំចាំបាច់ខ្វល់ខ្វាយ មិនយូរប៉ុន្មានទេ នៅតែ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខនេះ តថគតនឹងបរិនិព្វានហើយ។ វេលាដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារនោះ មានការកគ្រើករំពើកញាប់ញ័រផែនដីគួរឲ្យភ្លកភ្លឹក ព្រឺរោមព្រឺស្បែក ទាំងមហាមេឃក៏ទូរទឹមផ្គរលាន់ឮកងរំពងពេញមហាមេឃជាមហាអស្ចារ្យ។
របៀបប្រារព្ធពិធីមាឃបូជា
តាមរយៈឯកសារព្រះរាជពិធីទ្វាទសមាស ភាគទី៣ដែលរៀបរៀងដោយគណៈកម្មការធម្មវិន័យការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បុណ្យមាឃបូជាប្រែថា បុណ្យថ្វាយគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ ត្រង់ថ្ងៃពេញបូណ៌មី។
ក្នុងថ្ងៃពេញបូណ៌មី ខែមាឃលោកអាចារ្យត្រូវរៀបចំដូចខាងក្រោម៖ ពេលព្រឹកអាចារ្យត្រូវប្រកាសដំណឹង
ប្រាប់កម្មវិធីនិងពេលវេលាដល់ពុទ្ធបរិស័ទឲ្យបានដឹងគ្រប់ៗគ្នាអំពីមាឃបូជា។ លោកអាចារ្យត្រូវរៀបចំបោស សំអាតព្រះពុទ្ធរូប ដើមពោធិ៍ព្រឹក្ស ព្រះបរមសារីរិកធាតុ។ ប្រកាសប្រាប់ពុទ្ធបរិស័ទឲ្យមានគ្រឿងសក្ការបូជា មានផ្កាស្រស់ ជ័រទៀនតូចធំគ្រឿងក្រអូបផ្សេងៗតាមដែលមានដើម្បីបូជាក្នុងពេលប្រារព្ធពិធី។
ក្នុងវត្តអារាមលោកអាចារ្យត្រូវរៀបចំភ្លើងប្រទីបជ្វាលា (អគ្គិសនីចង្កៀងសម្រាប់បំភ្លឺនៅពេលយប់ប្រារព្ធពិធី)។ក្រាលអាសនៈសម្រាប់ព្រះសង្ឃឲ្យបានសមរម្យជាងកន្លែងសម្រាប់ឧបាសក ឧបាសិកា បរិស័ទ។ ពេលវេលា
ប្រារព្ធពិធីចូលមកដល់ លោកអាចារ្យត្រូវជួបជុំពុទ្ធបរិស័ទ នមសិកាព្រះរតនត្រ័យពិស្តាររឺសង្ខេបតាមសមគួរដល់ពេលវេលា។ លោកអាចារ្យត្រូវនាំពុទ្ធបរិស័ទសមាទានសីល។
ពិធីប្រកាសមាឃបូជា
លោកអាចារ្យត្រូវតែជាអ្នកស្ទាត់ជំនាញក្នុងការអានអក្សរបាលី និងអក្សរសំរាយជាភាសាខ្មែរ គឺអានបាលីនិងប្រវត្តិនៃពិធីបុណ្យមាឃបូជាឲ្យបានច្បាស់ៗមួយសង្កាត់ម្តងៗឲ្យពុទ្ធមហាជនចទាំងអស់ថាតាមព្រមៗគ្នា ដើម្បីរំលឹកដល់ព្រះពុទ្ធដែលបានចូលបរិនិព្វាន ប៉ុន្តែទ្រង់បានប្រតិស្ឋាន ព្រះរិសុទ្ធោវាទ គឺព្រះធម៌វិន័យ ក៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ និងព្រះគុណព្រះអង្គ និងសូមទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការៈរបស់យើងខ្ញុំ។
លុះចប់ពិធីប្រកាសមាឃបូជាហើយ ព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាមវិធីត្រៃប្រណម និងធម៌សម្រាប់នមស្ការផ្សេងៗទៀត តាមដែលអាចសូត្របានគ្រប់ព្រះអង្គ។ គាថាហើយនិមន្តធម្មកថិកសម្តែងធម៌ ទេសនា។ លុះចប់ធម៌ទេសនាហើយ ពុទ្ធបរិស័ទណា ចង់សូត្របទផ្សេងៗដែលស្របនឹងបុណ្យនេះក៏សូត្រ ទៅចុះ។
យោងតាមលោក អាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កន្លែងសំខាន់សម្រាប់ពិធីបុណ្យមាឃបូជានេះ គឺនៅក្រោមដើមពោធិ៍ព្រឹក្ស និងនៅទីតាំងសិរីកធាតុ គឺនៅ
លើភ្នំអដ្ឋរស្ស ក្រៅពីនេះ ការប្រារព្ធពិធីបុណ្យមាឃបូជាក៏ត្រូវបានប្រារព្ធនៅគ្រប់បណ្តាវត្តទាំងអស់ផងដែរ។
លើសពីនេះទៅទៀត នៅពុទ្ធមណ្ឌលកម្ពុជាក៏នឹងមានប្រារព្ធពិធីមាឃបូជា នៅតាមទីកន្លែងផ្សេងៗដែលមានរៀបចំទៅតាមពុទ្ធប្រវត្តិ នៅលើដីចំនួន ១០៧ ហិចតា។ ព្រះភិក្ខុជាតមេធី យឺនបញ្ញាវណ្ណ ទីប្រឹក្សានាយកប្រតិបត្តិនៃសមាគមធម្មទូតពុទ្ធមណ្ឌលកម្ពុជា បានមានពុទ្ធដីកាថា នៅក្នុងពុទ្ធមណ្ឌលកម្ពុជានឹងមានក្រុមកាយរិទ្ធនារី និងនិស្សិតមកជួយបោសសម្អាតនៅក្នុងទីធ្លា និងទីកន្លែងដែលត្រូវប្រារព្ធពិធី។ ព្រះភិក្ខុបានមាន
ពុទ្ធដីកាបន្តថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅក្នុងក្រោមដើមពោធិ៍ព្រឹក្ស ក្បែរស្ទឹងនេរញ្ញរា និង នៅវត្តមហាវន្ត នៅក្នុងពុទ្ធមណ្ឌលកម្ពុជា ដែលបានរៀបចំឡើងទៅតាមពុទ្ធប្រវត្តិ។
ព្រះភិក្ខុបានមានដីកាថា ពុទ្ធបរិស័ទជាច្រើននឹងទៅចូលរួមពិធីបុណ្យមាឃបូជា ដូច្នេះពុទ្ធបរិស័ទខ្លះអាចនឹងមានសទ្ធាជ្រះថ្លាស្នាក់នៅស្តាប់ធម៌ទាល់ភ្លឺ ប៉ុន្តែដោយពុទ្ធមណ្ឌលកម្ពុជាកំពុងនៅមានការខ្វះខាតធនធានជាច្រើន ដូច្នេះ ព្រះភិក្ខុសូមអំពាវនាវដល់ពុទ្ធបរិស័ទឲ្យនាំយកកន្ទេល ខ្នើយ និងចង្ហាន់ទៅតាមអធ្យាស្រ័យផងចុះ។

Subscribe to:
Posts (Atom)